ថ្ងៃដំបូង! យុវជន-យុវនារីខេត្តប៉ៃលិន ស្ម័គ្រចិត្តអញ្ជើញមកទទួលពាក្យសុំបំពេញកាតព្វកិច្ចយោធា

ថ្ងៃដំបូង! យុវជន-យុវនារីខេត្តប៉ៃលិន ស្ម័គ្រចិត្តអញ្ជើញមកទទួលពាក្យសុំបំពេញកាតព្វកិច្ចយោធា

ប៉ៃលិន៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ ដែលជាថ្ងៃទី១ នៃការចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា គេឃើញមានយុវជន យុវនារី ជាច្រើនរូបបានបង្ហាញស្មារតីស្នេហាជាតិយ៉ាងផុលផុស ដោយបានអញ្ជើញមកទទួល និងបំពេញពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន និងស្រុកសាលក្រៅ ខេត្តប៉ៃលិន។

សន្តិសុខសង្គមកងរាជអាវុធហត្ថខេត្តប៉ៃលិន

ព័ត៌មានពាក់ព័ន្ធ

មន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមប្រព័ន្ធ Zoom
សន្តិសុខសង្គម
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមប្រព័ន្ធ Zoom
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការដែលជាក្រុមការងារព័ត៌មាន និងសាធារណមតិខេត្ត ចូលរួមកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារតាមដាន និងឆ្លើយតបព័ត៌មានឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត  ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ
សន្តិសុខសង្គម
រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ
កាដូរដូវកាលភ្ជុំបិណ្ឌ របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត! ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
យុវជន ស.ស.យ.ក សង្កាត់ទួលល្វា ចុះសម្អាតអនាម័យបរិស្ថាន និងជួសជុលផ្លូវជាតិលេខ ៥៧ សម្រួលការធ្វើដំណើរជូនពលរដ្ឋ
សន្តិសុខសង្គម
យុវជន ស.ស.យ.ក សង្កាត់ទួលល្វា ចុះសម្អាតអនាម័យបរិស្ថាន និងជួសជុលផ្លូវជាតិលេខ ៥៧ សម្រួលការធ្វើដំណើរជូនពលរដ្ឋ
កម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលដ្ឋានសង្កាត់ទួលល្វា បានសហការជាមួយអាជ្ញាធររដ្ឋបាលសង្កាត់ និងមេភូមិ ចុះធ្វើសកម្មភាពប្រមូលរើសសំរាមកែលម្អបរិស្ថានតាមដងផ្លូវជាតិលេខ ៥៧ ព្រមទាំងជួសជុលអ៊ុតកៅស៊ូត្រង់ចំណុចរង្វង់មូលអូរច្រា កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពធ្វើដំណើរក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតី សម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ
សន្តិសុខសង្គម
សម្តេចធិបតី សម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ពីឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចុះបង្រ្កាបមុខសញ្ញាជួរដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់
សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចុះបង្រ្កាបមុខសញ្ញាជួរដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់
(ប៉ៃលិន)៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៅវេលាម៉ោង២១ និង២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកអនុសេនីយ៍ឯក យុទ្ធ ឧត្ដម នាយការិយាយល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ចុះបង្រ្កាបមុខសញ្ញាជួរដូរគ្រឿងញៀន នៅចំណុច ផ្លូវចូលផ្ទះសំណាក់ ហុង លី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ

ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

‎ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង
សកម្មភាពថ្នាក់ដឹកនាំ

‎ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង

‎​ខេត្តស្វាយរៀង៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលក្រុងបាវិតបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងបាវិត ក្រោមអធិបតីភាព លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤

(ស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។   កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអភិបាលខេត្ត ដែលជាតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
‎ខេត្តស្វាយរៀង ប្រារព្ធទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុង
បរិស្ថាន

‎ខេត្តស្វាយរៀង ប្រារព្ធទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុង

‎​ខេត្តស្វាយរៀង៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីតាំងសួនច្បារច្រមុះជ្រូកគោដេក ២ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានរៀបចំប្រារព្ធ «ទិវាសម្អាតអនាម័យពិភពលោកលើកទី៩» (9th World Cleanup Day) យ៉ាងមហោឡារិក ដើម្បីបំផុសស្មារតីសាធារណជនឲ្យចូលរួមថែរក្សាអនាម័យ និងបរិស្ថាន។ ‎

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំរថយន្តក្រុងចំនួន ១២គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈដោយ ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត