
ឯកឧត្ដម ជុគ មុន្នី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមុន្នីសាលា (វត្តឡ) ក្រុងស្វាយរៀង
ក្រុងស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ជុគ មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ព្រមទាំងលោក លោកស្រី ជាអនុប្រធានក្រុមការងារ យាយជី តាជី និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិ និងព្រះពុទ្ធសាសនាដ៏ធំមួយរបស់ខ្មែរ ដែលបានប្រារព្ធធ្វើឡើងនៅវត្តមុន្នីសាលា (ហៅវត្តឡ) ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។









