
អាជ្ញាធរសង្កាត់មិត្តភាព អំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះ និងធ្វើជីវមាត្រ ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានរយៈពេល ៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការងារនេះធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក និងពីម៉ោង២រសៀល ដល់ម៉ោង៥:៣០នាទីល្ងាច នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងដែលបានកំណត់នៅតាមមូលដ្ឋាន។











