
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការងារ និងក្រសួងអប់រំ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីកំណត់តម្រូវការធនធានមនុស្សតាមវិស័យ
សម្រាប់រយៈពេលខ្លី មធ្យម និងវែង។ ទន្ទឹមនេះ ត្រូវពង្រឹងការចូលរួមរបស់វិស័យឯកជនក្នុងការកំណត់ជំនាញ រៀបចំកម្មវិធីសិក្សា ផ្តល់កន្លែងកម្មសិក្សា បណ្តុះបណ្តាលជាក់ស្តែង និងស្រាវជ្រាវអនុវត្ត ដើម្បីឱ្យការអប់រំ និងបណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការផលិតកម្ម និងអាជីវកម្មជាក់ស្តែង។ ប្រសាសន៍សម្ដេចធិបតី ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ S











