
ទឹកចិត្តសមរភូមិក្រោយផ្ញើជូនសមរភូមិមុខ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកជំទាវ សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ប៉ាង រ៉ាវី ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដឹកនាំក្រុមការងារដែលជាថ្នាក់ដឹកនាំ និងសមាជិកាសមាគម នាំយកនូវអំណោយជានំអន្សម និងទឹកបរិសុទ្ធអរុណាទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នាច្រកអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត។











