
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពវីរយុទ្ធជនជួរមុខ
(ស្ទឹងត្រែង)៖ ដើម្បីជួយសម្រាលទុក្ខលំបាក និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារវីរយុទ្ធជនជួរមុខ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចុះទៅដល់ផ្ទះនៃសព លោកវរសេនីយ៍ត្រី សំ ហ៊ន ស្ថិតនៅភូមិញ៊ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមរំលែកទុក្ខ និងសម្រាលបន្ទុកក្នុងពិធីបុណ្យសព។











