
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ចុះបង្ក្រាប និងតម្រូវឱ្យកាយលុបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ ២កន្លែង នៅស្រុកភ្នំព្រឹក
បាត់ដំបង៖ លោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារជំនាញនៃមន្ទីររ៉ែ និងថាមពល បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ចំនួន ២កន្លែង ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ប៉ិល សង្ហា (ហៅ សីហា) ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។











