
អភិបាលខេត្តកណ្តាល ជូនដំណើរប្រជាពលរដ្ឋ ៣៣ គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ក្រោមគម្រោងផ្តល់ដីការពារព្រៃ និងអភិវឌ្ឍន៍ដោយចីរភាព
ឯកឧត្តមអភិបាលខេត្ត បានស្នើសុំដល់ប្រជាពលរដ្ឋទាំង ៣៣ គ្រួសារ សូមគោរពតាមការណែនាំរបស់ក្រុមការងារ រក្សាសណ្តាប់ធ្នាប់ សាមគ្គីភាព និងចេះជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីឱ្យការធ្វើដំណើរ និងការតាំងទីលំនៅថ្មីប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។











