
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារពិការក្រីក្រ ១គ្រួសារ នៅស្រុកស្អាង ខេតកណ្តាល
កាកបាទក្រហមកម្ពុជា តែងតែណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនៅមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ពិនិត្យមើលស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខ និងផ្តល់ជំនួយមនុស្សធម៌ដល់ជនងាយរងគ្រោះ និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍មនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយ ឬស្ថានភាពសង្គមឡើយ។











