
រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ -២០២៦ និងថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ
ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំធ្វើមិទ្ទិញដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣ ឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦ និងថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទនៅមុខវិមានឯករាជ្យខេត្តស្វាយរៀងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងរួមនិងសមាជិក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូអ្នកគ្រូ សិស្សនិស្សិតប្រមាណ ៣៥០០នាក់។










