
ភូមិហ្វ្រង់កូហ្វូនីមានស្តង់ពិព័រណ៍ជាតិ និងអន្តរជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវចូលទស្សនា
ចំណុចពិសេសមួយនៃការរៀបចំភូមិហ្វ្រង់កូហ្វូនី គឺការសាងសង់ប្រាសាទនិមិត្តរូបចំនួនបី រួមមាន ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងប្រាសាទព្រះវិហារ។

ចំណុចពិសេសមួយនៃការរៀបចំភូមិហ្វ្រង់កូហ្វូនី គឺការសាងសង់ប្រាសាទនិមិត្តរូបចំនួនបី រួមមាន ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងប្រាសាទព្រះវិហារ។













នៅថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីបើកកម្មវិធីពិព័រណ៍ការងារនៅសាកលវិទ្យាល័យស្វាយរៀង (SRU) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង។


នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២៦ ស្ថិតនៅបរិវេណសាលាក្រុងបាវិត។


នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីសូចនាករ និងលក្ខណះវិនិច្ឆ័យសម្រាប់វាយតម្លៃ អង្គភាព/ការិយាល័យ ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ខេត្ត ក្រុង ស្រុក សម្រាប់ឆ្នាំ២០២៦ ។


នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្ម និងការដោះស្រាយបញ្ហាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ តាមប្រព័ន្ធអនឡាញ(zoom) នៅសាលប្រជុំព្រៃបាសាក់។
