
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការ គណបក្សខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បួងសួង និងបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺថ្មី ស្ថិតនៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន។ ពិធីនេះធ្វើឡើងដើម្បីសុំសេចក្តីសុខសប្បាយ និងសុវត្ថិភាព ឲ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។











