
ក្រសួងព័ត៌មាន បិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស និងការតាក់តែងលិខិតរដ្ឋបាល» ជូនដល់មន្ត្រីជំនាញចំនួន ៩០នាក់ នៅខេត្តកំពត
កំពត៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស និងលិខិតរដ្ឋបាល» ក្រោមអធិបតីភាព លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់មន្ត្រីជំនាញមកពីបណ្តាអង្គភាពនានាចំណុះក្រសួង និងមន្ទីរព័ត៌មាន សរុបចំនួន ៩០នាក់ នៅសណ្ឋាគារ កំពតស្វីតប៊ូទិច ខេត្តកំពត។











