
គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃឯកភាពទទួលយក ១០០% លើគម្រោងថែទាំខួប និងថែទាំប្រចាំផ្លូវជនបទចំនួន ៣គម្រោង នៅខេត្តពោធិ៍សាត់
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួប និងថែទាំប្រចាំផ្លូវជនបទចំនួន ៣គម្រោង នៅខេត្តពោធិ៍សាត់ រួមមានផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលល្បាយក្រួស ហើយក្រុមការងារបានឯកភាពទទួលយក ១០០%។











