
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់ ក្រោមប្រធានបទ យុវជនស្រឡាញ់សន្តិភាព និងកសាងសមត្ថភាពបំណិនសតវត្សទី២១។ កម្មវិធីរយៈពេល ៣យប់ ៤ថ្ងៃនេះ រៀបចំឡើងដើម្បីឱ្យយុវជនស្ម័គ្រចិត្តផ្លាស់ប្តូរបទពិសោធន៍ បង្កើតគំនិតច្នៃប្រឌិត និងពង្រឹងភាពជាអ្នកដឹកនាំ ក្នុងស្មារតីរួមគ្នាកសាងសមត្ថភាពដើម្បីសន្តិភាព និងមនុស្សធម៌ ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ សុខភាព និងអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន។











