
លោក ម៉ែន គុង ដឹកនាំកិច្ចប្រជុំជំរុញការងារចលនាមហាជន
នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ លោក ម៉ែន គុង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្រ អនុប្រធានគណៈចលនាមហាជន និងជាប្រធានលេខាធិការដ្ឋាននៃគណៈចលនាមហាជនគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីជំរុញការអនុវត្តការងារអាទិភាពសំខាន់ៗរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹងប្រសិទ្ធភាពការងារនៅតាមមូលដ្ឋានឱ្យកាន់តែរឹងមាំ។











