
គណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលជាមួយសមាជិកបក្សតាមមន្ទីរ អង្គភាព និងមូលដ្ឋាន
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ព្រំ វណ្ណៈ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង និងជាអនុប្រធានគណៈចលនាមហាជន រួមជាមួយលោក ស៊ី សួន សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស នៅតាមគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខា-សាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុក។











