
«រសជាតិអំបុក រសជាតិក្រឡាន» នៅភូមិតាកឹងចងចាំ!
លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ពិធីអបអរសាទរ «ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក» រយៈពេល ២ថ្ងៃ (ថ្ងៃទី២២–២៣ វិច្ឆិកា) នៅភូមិតាកឹងចងចាំ ឃុំថ្មី ស្រុកគូលែន ត្រូវបានរៀបចំឡើងក្រោមទិសដៅ «រសជាតិអំបុក រសជាតិក្រឡាន» ដែលជាស្នាដៃផ្ទាល់របស់បងប្អូនភៀសសឹក ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ប្រពៃណីជាតិ និងបង្កើតភាពសប្បាយរីករាយក្នុងសហគមន៍។











