
ប្រជាពលរដ្ឋបង្ហាញចំណាប់អារម្មណ៍រីករាយ និងស្និទ្ធស្នាល ក្នុងកម្មវិធីប្រកួតបាល់ទះអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅភូមិតាកឹងចងចាំ
ក្រោមបរិយាកាសដ៏រស់រវើកនៃការប្រកួតកីឡាបាល់ទះ ដែលរៀបចំឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅភូមិតាកឹងចងចាំ ឃុំថ្មី ស្រុកគូលែន បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទស្សនា និងលើកទឹកចិត្ត បានបង្ហាញនូវចំណាប់អារម្មណ៍សប្បាយរីករាយ ជក់ចិត្ត និងពោរពេញដោយភាពស្និទ្ធស្នាល។











