
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀងចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋ...
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរដនសសខេត្តស្វាយរៀងបានរៀបចំចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋចំនួន 03ទីតាំង រួមមាន៖ •ទីតាំងទី១ ចែកបណ្ណនៅផ្ទះលោកមេភូមិសេកយំ ភូមិសេកយំ ឃុំពងទឹក ស្រុករំដួល មានចំនួន 1596បណ្ណ •ទីតាំងទី០២ ចែកបណ្ណនៅផ្ទះលោកអនុភូមិឈ្មោះ នង ចន ភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប មានចំនួន 1622បណ្ណ •ទីតាំងទី03 ចែកបណ្ណនៅវត្តស្វាយបុទម ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ចំនួន 434បណ្ណ។







