កិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌថែទាំសុខភាពបឋមប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពង្រឹងគុណភាពសេវាសុខាភិបាលមូលដ្ឋាននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

កិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌថែទាំសុខភាពបឋមប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពង្រឹងគុណភាពសេវាសុខាភិបាលមូលដ្ឋាននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជ. ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ចូលរួម កិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌថែទាំសុខភាពបឋមប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពង្រឹងគុណភាពសេវាសុខាភិបាលមូលដ្ឋាននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប)(PHC-BIF)។

ព័ត៌មានពាក់ព័ន្ធ

រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ
Health
រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ
(ខេត្តស្វាយរៀង): លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិស្វាយរៀង»។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍សរុបជាច្រើនរូប។
Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងអភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការបម្រើសេវារបស់មណ្ឌលសុខភាពក្នុងខេត្ត ដែលបានជាប់មណ្ឌលសុខភាពជ័យលាភីជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ក្នុងចំណោម TOP FIVE និងTOP TEN

(ខេត្តស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាល និងឈ្វេងយល់អំពីការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈើទាល ដែលជាមណ្ឌលសុខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ដែលបានជាប់ក្នុងចំណោមTOP FIVE និងTOP TEN (មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល និងមណ្ឌលសុខភាពបាសាក់) ស្ថិតឃុំឈើទាល និងមណ្ឌលសុខភាពបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។
Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៥ និង បណ្តាឆ្នាំពាក់ព័ន្ធ
Authority activities

កិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៥ និង បណ្តាឆ្នាំពាក់ព័ន្ធ

(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាប្រធានគណៈប្រតិភូ​ និងលោក​ កង​ វណ្ណរ៉ូ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបាន​អញ្ជេីញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៥ និង បណ្តាឆ្នាំពាក់ព័ន្ធ ជាមួយក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ។

Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត
កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ
Development

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ

ដោយបានការអនុញ្ញាតពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី២​ ខែកក្កដា​ឆ្នាំ២០២៦នេះ​ លោកបណ្ឌិត​ ចិន​ សាធាន​ នាយករដ្ឋបាលសាលាខេត្ត​ បានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំពិភាក្សាការងារមួយចំនួនទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ។

Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស
Social security

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស

(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចើញជាអធិបតីដឺកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស។

Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត
កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
Leadership activities

កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(ខេត្តស្វាយរៀង)៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត