
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រជុំរៀបចំយុទ្ធនាការពិនិត្យ-ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ នាពេលខាងមុខ
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបើកកិច្ចប្រជុំពិភាក្សា និងសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំយុទ្ធនាការចុះពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំសង្កូវ អប់រំសុខភាព និងបង្រៀនវគ្គសង្គ្រោះបឋមជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាពេលខាងមុខ នៅទីតាំងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ស្ថិតក្នុងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម លេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយមានការអញ្ជើញចូលរួមពី លោក ញ៉ែម សារី អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុកស្វាយជ្រំ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដីឃុំស្វាយអង្គ។










