ឯកឧត្ដម ជុក មុន្នី អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំលើកស្លាកគណបក្ស និងបំពាក់អំពូលសូឡាលើផ្លូវបេតុងថ្មី ក្នុងសង្កាត់ចេក ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់លើសកម្មភាពរៀបចំលើកស្លាកគណបក្សប្រជាជនកម្ពុជា និងការបំពាក់ប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្តោយខ្សែផ្លូវបេតុងអាមេថ្មី ស្ថិតក្នុងភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ព័ត៌មានពាក់ព័ន្ធ

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
Politics

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក សុខ សាគុន ប្រធាន ល.ខ.ប. ខេត្តស្វាយរៀង និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
Svay rieng provincial dept. of information

អានបន្ត
ឯកឧត្តម កឹង ឃន បើកកិច្ចប្រជុំផ្សព្វផ្សាយ «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧» និងបូកសរុបការងារឆមាសទី១

(ខេត្តស្វាយរៀង)៖ ក្នុងស្មារតីពង្រឹងកម្លាំងនយោបាយ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ នេះ គណបក្សប្រជាជនកម្ពុជាស្រុកកំពង់រោទិ៍ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧» ព្រមទាំង «បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ប្រចាំឆមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៦»។
Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតសារធាតុញៀនជាង ១,២គីឡូក្រាម
Social security

កម្លាំងនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតសារធាតុញៀនសរុបជាង ១,២គីឡូក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត
អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត
Social security

អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត

(ខេត្តស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ទីតាំង ព្រមទាំងធ្វើរដ្ឋបាលចំហចំនួន ៣ទីតាំងផ្សេងទៀត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
Politics

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក សុខ សាគុន ប្រធាន ល.ខ.ប. ខេត្តស្វាយរៀង និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើកទី១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

Svay rieng provincial dept. of information
Svay rieng provincial dept. of information
អានបន្ត
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម

(ខេត្តស្វាយរៀង)៖ នៅថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ លើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនមន្រ្តី សាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព ឯកឧត្ដម រ៉ូ ប៊ីណៃសមាជិកកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អមដោយ មន្រ្តីជំនាញ ផ្នែកបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លេខាធិការដ្ឋាន នៃ គ.ជ.ប.ទ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ វគ្គបណ្ដុះបណ្ដាល នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ែន កល្យាណ អភិបាលរងខេត្ត ស្ថាប័នតុលាការ ពន្ធនាគារខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធសរុបចំនួន ៣០០រូប។