
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅភារកិច្ចខែតុលា ឆ្នាំ២០២៦ របស់គណបក្សខេត្តស្វាយរៀង
នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មីនៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំខែកញ្ញា និងទិសដៅភារកិច្ចសំខាន់ៗប្រចាំខែតុលា ឆ្នាំ២០២៦ ព្រមទាំងរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់គណបក្សខេត្តស្វាយរៀងរយៈពេល ៩ខែ និងទិសដៅភារកិច្ចសំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ប៊ុន សាវ៉ាន់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត









