
រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុ និងចល័តភាពប្រជាជន ទៅក្នុងផែនការត្រៀមបង្ការគ្រោះមហន្ដរាយ និងការឆ្លើយតបបន្ទាន់សុខភាពសាធារណៈនៅកម្ពុជា»
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយ ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងលោកស្រី ឌុំ ច័ន្ទធីតា តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី «ការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុ និងចល័តភាពប្រជាជន ទៅក្នុងផែនការត្រៀមបង្ការគ្រោះមហន្ដរាយ និងការឆ្លើយតបបន្ទាន់សុខភាពសាធារណៈនៅកម្ពុជា»។








