
ក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ ស៉ីភីស៉ី (CPC Casino) ស្រុកចន្ទ្រា
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ ស៉ីភីស៉ី (CPC Casino) ស្ថិតក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង។








