
សាកលវិទ្យាល័យស្វាយរៀង សហការជាមួយ សហគ្រិនខ្មែរ(Khmer Enterprise) បានរៀបចំពិធីបើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យ នៃសាកលវិទ្យាល័យស្វាយរៀង ឆ្នាំ ២០២៦ (SRU UniPreneur 2026)» ដោយមានការចូលរួមពីសហគ្រិននិស្សិត ដែលមានគំនិតធុរកិច្ចថ្មីៗ ចំនួន ១៨ ក្រុមស្មើនឹង ៧៤នាក់
(ខេត្តស្វាយរៀង) សហគ្រិនខ្មែរ និង សាកលវិទ្យាល័យស្វាយរៀង បានរៀបចំពិធីបើកកម្មវិធី ”សហគ្រិនមហាវិទ្យាល័យ នៃសាកលវិទ្យាល័យស្វាយរៀង ឆ្នាំ២០២៦ (SRU UniPreneur 2026)” នៅថ្ងៃអាទិត្យ ទី១៤ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង លោកស្រី ចៅ លីសា ប្រធានក្រុមធុរកិច្ច និង បណ្តាញទំនាក់ទំនងនៃសហគ្រិនខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ជានាយកប្រតិបត្តិសហគ្រិនខ្មែរ និង លោកឧកញ៉ា បណ្ឌិត ប៉ិច បូឡែនប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltdដោយមានការចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ភ្ញៀវកិត្តិយស និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង សរុបប្រមាណ ៤៥០ នាក់ ។








