
លោកជំទាវបណ្ឌិត បាន ស្រីមុំ ចូលរួមប្រជុំតាម ZOOM ជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ រួមមាន អភិបាលរងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិនអោយអស់ពីក្នុងខេត្ត តាមការប្តេជ្ញាចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច្រកម្ពុជា។








