
ក្រសួងព័ត៌មាននាំយកកង់ចំនួន ៦០គ្រឿង ចែកជូនដល់ សិស្សសាលាបឋមសិក្សា ចំនួន ៣ឃុំ ក្នុងស្រុកសំបូរ ខេត្តក្រចេះ
ឯកឧត្តម ប្រាក់ ថាវអមិដា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថាដោយមើលឃើញពីភាពចាំបាច់ របស់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសាលារៀនឲ្យបានទាន់ពេលវេលា ក៏ដូចជាការជួយសម្រួលទុក្ខលំបាករបស់អាណាព្យាបាលក្នុងការជូនកូនទៅសាលារៀន ទើបមានការផ្ដល់កង់ជូនដល់សិស្សនាពេលនេះ








