
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យសិស្សានុសិស្ស យុវជន រួមគ្នាបង្កើតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន
ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងការដឹកនាំយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដែលរៀបចំនៅវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន (កំពង់ក្រុង) ខេត្តកំពត ។








