
ប្រតិភូខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ប្រតិភូខេត្តបន្ទាយមានជ័យ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា វីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថ និងប្រជាជន ដែលបានពលីក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។








