
ឯកឧត្តម ឆាយ សុផល ណែនាំអោយមន្រ្តីទទួលបន្ទុកគេហទំព័រសរសេរព័ត៌មាន បែបដំណឹងសាច់
តាមរយៈបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការសរសេរព័ត៌មានតាមគេហទំព័រ ដែលបានធ្វើឡើងនៅក្រសួងពើ័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានណែនាំអោយសិក្ខាកាម ដែលជាមន្រ្តីរាជការមកពីមន្ទីរព័ត៌មានទាំង ២៥រាជធានី/ខេត្ត ត្រូវសរសេរព័ត៌មានបែប “ដំណឹងសាច់” ដែលមានន័យថា ដំណឹងបែបចាប់មុំ ឬការដកស្រង់ប្រសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំមកសរសេររំលេច សម្រាប់គេហទំព័ររបស់ខ្ឡួន។ ការសរសេរបែបនេះ គឺដើម្បី ទាក់ទាញចំណាប់អារម្មណ៍អ្នកអាន ដែលមានជម្រើសដ៏ច្រើនក្នុងការទទួលបានព័ត៌មាន។








