
រដ្ឋលេខាធិការក្រសួងមហាផ្ទៃចុះពិនិត្យការអនុវត្តការងារនៅច្រក ចេញ-ចូល តែមួយ
ព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់នឹងភ្នែក នូវការផ្តល់សេវាសាធារណៈនានា នៅអង្គភាពភាពច្រក ចេញ-ចូល តែមួយ នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបរបប នៃការអនុវត្តការងារនៅក្នុងអង្គភាព និងការជំរុញលើកទឹកចិត្តដល់មន្រ្តីជំនាញ អោយអនុវត្តការងារកាន់តែមានប្រសិទ្ទភាព។








