
ប្រតិភូអប់រំ និងលោកគ្រូ-អ្នកគ្រូមកពីស្រុកវាលវែង ធ្វើទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ «សាលារៀនគំរូ» នៅវិទ្យាល័យតាលោ
ដំណើរបំពេញទស្សនកិច្ចសិក្សានេះ គឺផ្តោតសំខាន់ទៅលើការស្វែងយល់ពី «ស្តង់ដាសាលារៀនគំរូ» ដែលរួមមាន៖ បទពិសោធន៍នៃការដឹកនាំ និងការគ្រប់គ្រងសាលារៀន, វិធីសាស្ត្រនៃការរៀន និងបង្រៀន (តាមរយៈការធ្វើថ្នាក់និទស្សន៍ផ្ទាល់), ព្រមទាំងការអប់រំសីលធម៌ និងឥរិយាបថរបស់គ្រូនិងសិស្ស។ បទពិសោធន៍ល្អៗទាំងនេះ នឹងក្លាយជាទុនដ៏មានតម្លៃសម្រាប់យកទៅអភិវឌ្ឍ និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសាលារៀនរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងស្របតាមគោលនយោបាយកំណែទម្រង់អប់រំរបស់រាជរដ្ឋាភិបាល។








