
ដើម្បីបង្កើនទម្លាប់រស់នៅស្អាតនិងភាពជាអ្នកដឹកនាំ អនុវិទ្យាល័យពោធិ៍សាត់ ជូនលិខិតសរសើរដល់ថ្នាក់រៀននិងសិស្សឆ្នើម
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ អនុវិទ្យាល័យពោធិ៍សាត់ បានរៀបចំកម្មវិធីប្រគល់រង្វាន់ និងលិខិតសរសើរ ជូនដល់ «ថ្នាក់រៀនស្អាត និងសិស្សច្បងសកម្ម» ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ យ៉ាងរំភើប រីករាយ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីលើកទឹកចិត្ត ក៏ដូចជាបណ្តុះបណ្តាលទម្លាប់ឱ្យសិស្សានុសិស្សទាំងអស់ ចេះរស់នៅក្នុងភាពស្អាត មានអនាម័យល្អ និងពង្រឹងស្មារតីភាពជាអ្នកដឹកនាំនៅក្នុងខ្លួន ទាំងក្នុងពេលបច្ចុប្បន្នកំពុងសិក្សា និងទៅថ្ងៃអនាគត។








