
លោក លឹម វុទ្ធី ចុះពិនិត្យការបង្រៀនបំប៉នបន្ថែមដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យពោធិ៍សាត់
លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពនៃការបង្រៀនបំប៉នបន្ថែមដោយផ្ទាល់ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងវិទ្យាល័យពោធិ៍សាត់។ លោកប្រធានមន្ទីរ បានប្រាប់ថាការចុះពិនិត្យនេះគឺដើម្បីតាមដាន និងជំរុញការបំប៉នសមត្ថភាពសិស្សានុសិស្សថ្នាក់ទី១២ ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលខិតជិតមកដល់៕








