
ល្មើរជាដំណាំសក្តានុពលខ្ពស់ ប្តូរមុខមាត់កសិករខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ពីមួយឆ្នាំទៅមួយឆ្នាំ នៅលើផ្ទៃដីដែលធ្លាប់តែដាំដុះដំណាំចាស់ៗដដែលៗ កសិកររស់នៅខេត្តប៉ៃលិន បានកំពុងចាប់ផ្តើមងាកមកចាប់អារម្មណ៍លើដំណាំ "ល្មើរ"។ ការផ្លាស់ប្តូរទម្លាប់ពីការដាំដុះបែបប្រពៃណី មកកាន់ដំណាំសេដ្ឋកិច្ចថ្មីមួយនេះ កំពុងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ។








