
ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋភៀសសឹកនៅ ស្រុកគូលែន!
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ និងគិតគូរជាប្រចាំចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន ដោយមិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។








