
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ នាំយកអំណោយ និងថវិកាជួយសម្រាលទុក្ខដល់មន្ត្រីក្រោមឱវាទ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ!
ក្នុងឱកាសចុះជួបសួរសុខទុក្ខ លោកស្រី ហែម សុគុណពិសី បានសម្តែងនូវការសោកស្ដាយយ៉ាងក្រៀមក្រំបំផុតជាមួយលោក វណ្ណ យុទ្ធនា និងគ្រួសារ ចំពោះការបាត់បង់ទ្រព្យសម្បត្តិ និងទីជម្រកក្នុងគ្រោះមហន្តរាយដែលមិននឹកស្មានដល់នេះ។ បន្ថែមពីនេះលោកស្រីក៏បានលើកទឹកចិត្ត ព្រមទាំងបានជម្រុញឱ្យគ្រួសារលោកខិតខំរក្សាសុខភាពឱ្យបានល្អនិងរឹងមាំដើម្បីស្តារជីវភាពឡើងវិញ។








