
ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទការប្រកួតបាល់ទាត់កីឡាមហាជន ក្រោមប្រធានបទ «រួមគ្នាគាំទ្រផលិតផលខ្មែរ»
មានប្រសាសន៌ក្នុងឳកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានជម្រុញអោយគ្រប់មន្ទីរអង្គភាព ក្រុងស្រុកទាំងអស់ នាំគ្នាគាំទ្រកីឡា និងចូលរួមលេងកីឡាអោយបានទាំងអស់គ្នា បន្តពីនេះឯកក៏បានលើកឡើងថាមិនត្រឹមតែកីឡាបាល់ទាត់ប៉ុនណោះទេគ្រប់មន្ទីរអង្គភាពអាចគាំទ្រកីឡាផ្សេងៗបានព្រោះកីឡាគឺកត្តាជុំរុញអោយមានភាពល្អប្រសើរដល់សុខភាព ។ ជាចុងបញ្ចប់ឯកឧត្តមក៏បានបន្តជម្រុញ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់រួមគ្នាគាំទ្រផលិតផលខ្មែរ!








