
កសិករបណ្តុះផ្សឹតនៅក្នុងខេត្តប៉ៃលិនរីករាយចំពោះចំណូលពីការងារបណ្តុះផ្សឹតរបស់ខ្លួន
បងស្រី កេត វ៉ាន់ណៃ កសិករបណ្តុះផ្សឹតរស់នៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសេចក្តីរីករាយចំពោះផលិតផលផ្សឹតរបស់គាត់ ដោយសារការងារបណ្តុះផ្សឹតទទួលបាលទិន្នផលខ្ពស់ និងមានតម្លៃសមរម្យនៅលើទីផ្សារ។ ជារៀងរាល់ម៉ោង៤ព្រឹក បងស្រីក្រោកពីដំនេក រួចចុះទៅកាន់រោងបណ្តុះផ្សឹត ដើម្បីប្រមូលផលផ្សឹត( ផ្សឹតស ឬផ្សឹតអំពោះ) គាត់ចិតសម្អាតគល់ផ្សឹងអោយស្អាត រួចវិចខ្ចប់ និងដឹកយកទៅដាក់អោយម៉ូយនៅផ្សារប៉ាហ៊ី ក្នុងតម្លៃ ៦០០០រៀល ក្នុងមួយគីឡូក្រាម។ ក្នុងកញ្ចប់ផ្សឹតប្រហែល ៣០០០កញ្ចប់ បងស្រី គេត វ៉ាន់ណៃ អាចប្រមូលផលផ្សឹតបានប្រហែល ១០គីឡូក្រាម ជាមធ្យម ជារៀងរាល់ថ្ងៃ ។








