ការផ្សារភ្ជាប់ការប្រៀនប្រដៅបែបព្រះពុទ្ធសាសនា ជាមួយនឹងកិច្ចការវិជ្ជាជីវៈរបស់អ្នកផ្តល់សេវាសុខាភិបាល ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា»
កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា» ក្រោមការណែនាំរបស់លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បាននិមន្តព្រះសិរីរក្ខិតមុនី ញ៉ សាវី ព្រះគ្រូចៅអធិការវត្តបទុមរតនដីដុះ សម្តែងព្រះធម្មទេសនាអប់រំផ្លូវចិត្ត ផ្សារភ្ជាប់ជាមួយការអនុវត្ត អំពីក្រមសីលធម៌វេជ្ជសាស្ត្រ សីលធម៌ទូទៅ សិទ្ធអតិថជន និងសិទ្ធិ-កាតព្វកិច្ចអ្នកផ្តល់សេវា ពន្យល់អំពីវិធីផ្សេងៗ ដែលអាកប្បកិរិយារបស់អ្នកផ្តល់សេវា អាចជះឥទ្ធិពលទៅលើអតិថជន និងអ្នកជំងឺ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម អានបន្ត