
រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះត្រួតពិនិត្យ និងតម្រង់ទិសការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកជើងព្រៃ ខេត្តកំពង់ចាម
នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិក ប៊ុនណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងថ្នាក់ដឹកនាំពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទូទៅ និងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកជើងព្រៃ។











