
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាលទម្រង់ទិស ស្ដីពីការគ្រប់គ្រង PHC-BIF ស្រុក ឃុំ-សង្កាត់ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ក្នុងស្រុកជើងព្រៃ
(កំពង់ចាម) ឯកឧត្តម ឃន ប្រុស អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាលទម្រង់ទិស ស្ដីពីការគ្រប់គ្រង PHC-BIF ស្រុក ឃុំ-សង្កាត់ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ក្នុងស្រុកជើងព្រៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម លោក គីម គុង អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងមន្ត្រីពាក់ព័ន្ធជាច្រើន ស្ថិតនៅសាលាស្រុកជើងព្រៃ។











