
មន្ទីរពេទ្យព្រះអង្គឌួងសហការជាមួយមូនិធិហ្វេដហូឡូប្រទេសអូស្ត្រាលីបានរៀបចំ ពិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម
លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាមបានអញ្ជើញចូលរួមពិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៦ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ។











