
ប្រជាពលរដ្ឋឃុំស្ទឹងកាច់ សម្តែងក្តីសប្បាយរីករាយ ខណៈសមត្ថកិច្ចជំនាញ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់មូលដ្ឋាន
ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលសមត្ថកិច្ចជំនាញផ្នែកអត្តសញ្ញាណកម្ម បានចុះមកផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនពួកគាត់ផ្ទាល់ដល់មូលដ្ឋាន។ យុទ្ធនាការនេះ ត្រូវបានអនុវត្តដោយផែនការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំស្ទឹងកាច់ ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យកៀកជិតប្រជាពលរដ្ឋ។








