
មន្ទីរព័ត៌មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន។ នេះជាកិច្ចប្រជុំជាប្រក្រតី របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន ក្នុងគោលដៅឆ្លុះបញ្ចាំងពីសមិទ្ធិផលការងារដែលសម្រេចបានក្នុងឆមាសទី១ ធៀបនឹងផែនការឆ្នាំ របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន ក៏ដូចជាការផ្តល់អានុសាសន៍ណែនាំ តម្រង់ទិស សម្រប់ផែនការការងារ ដែលត្រូវអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦។








