
មន្ទីរសាធារណការខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២
ពោធិ៍សាត់៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការទូទាំងមន្ទីរ ដើម្បីរួមគ្នាពិនិត្យ វាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ សំដៅពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសេវាសាធារណៈក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕








