
ពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជន តាមឃុំនានាក្នុងស្រុកបាកាន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមបណ្តាឃុំនានាទូទាំងស្រុកបាកាន ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំរបស់សមាគមនៅតាមមូលដ្ឋាន ឃុំ ភូមិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងការយកចិត្តទុកដាក់មើលថែទាំ សុខទុក្ខ និងផ្តល់សេវាគាំពារផ្សេងៗ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ ឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា៕








