
មន្ត្រីប៉ុស្តិ៍សុខភាពបឹងទូក នៃមន្ទីរសុខាភិបាលខេត្តកំពត បានចុះដាក់ថ្នាំអាបែតតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
កំពត៖ មន្ត្រីប៉ុស្តិ៍សុខភាពបឹងទូក នៃមន្ទីរសុខាភិបាលខេត្តកំពត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដាក់ថ្នាំអាបែត (Abate) និងផ្សព្វផ្សាយវិធានការបង្ការជំងឺគ្រុនឈាមដោយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ដើម្បីលុបបំបាត់ជម្រកដង្កូវទឹក និងកាត់ផ្តាច់ប្រភពចម្លងជំងឺពីមូសខ្លា។











